Blogger Widgets Blogger Widgets
ផ្សារមូលបត្រ​កម្ពុជា:CSX2012/10/12 677.42 0PPWSA2012/10/12 11:30:00 6300 0អត្រាប្តូរប្រាក់: ដុល្លារអាមេរិក/រៀលខ្មែរ 4025អឺរ៉ូ​ / ដុល្លារអាមេរិក1.2869ដុល្លារអូស្ត្រាលី/ដុល្លារអាមេរិក 1.0199ដុល្លារនូវែលសេឡង់/ដុល្លារអាមេរិក 0.8151ផោន​អង់គ្លេស/ដុល្លារអាមេរិក 1.5994ដុល្លារអាមេរិក/យន់ចិន 6.2876ដុល្លារអាមេរិក/យ៉េនជប៉ុន 78.24ដុល្លារអាមេរិក/ដុល្លារសិង្ហបុរី1.2302ដុល្លារអាមេរិក/ដុល្លារហុងកុង 7.7518ដុល្លារអាមេរិក/ថៃបាត 3071

ប្តឹង​ទារ​សំណង​ពី​គម្រោង​៤២​ជាន់

19/06/2013 ក្រុមហ៊ុន ឌូ បេស ខ្មែរ ខូល​អិល​ធី​ឌី (Do Best Khmer Co.,Ltd) របស់​កូរ៉េ​ខាង​ត្បូង ជា​ក្រុមហ៊ុន​ម៉ៅការ​បន្ត​របស់​គម្រោង​អគារ​៤២ជាន់​ប្តឹង​ទាម​ទារ​សំណង​ពី​ ម្ចាស់​គម្រោង​អគារ​នេះ។
អគារ​ដែល​មាន​តម្លៃ​២៤០​លាន​ដុល្លារ ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​សាង​សង់​មិន​មាន​ពេល​កំណត់​ដោយ​សារ​បញ្ហា​ហិរញ្ញវត្ថុ។
http://sophirom.files.wordpress.com/2010/09/22.jpgក្រុមហ៊ុន ឌូ បេស ខ្មែរ ខូល​អិល​ធី​ឌី បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​សុំ​ឲ្យ​ចេញ​ដីកា​រក្សា​ ការពារ​សម្រេច​រឹប​អូស​យក​ជា​បណ្ដោះ​អាសន្ន​នូវ​ទ្រព្យ​សកម្ម​ក្រុមហ៊ុន Hanil Engineering & Construction និង Yon Woo (Cambodia) Co.,Ltd ដើម្បី​ទូរទាត់​សង​បំណុល​ឲ្យ​ខ្លួន។
យោង​តាម​ពាក្យ​បណ្ដឹង​ដែល​បាន​ដាក់​ជូន​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​ទី៧ ខែ​មិថុនា ដែល​ភ្នំពេញ ប៉ុស្ដិ៍​ទទួល​បាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បញ្ជាក់​ថា​ក្រុមហ៊ុន Do Best បាន​ចុះ​កិច្ច​ព្រម​ព្រៀង​លើក​ដំបូង​ដើម្បី​ផ្គត់​ផ្គង់​សម្ភារ​សំណង់​ក្នុង ​ការ​សាង​សង់​កាល​ពី​ថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ​២០១០​ជាមួយ​ក្រុមហ៊ុន Hanil Engineering & Construction និង​ក្រុមហ៊ុន Yon Woo (Cambodia) មាន​ទឹក​ប្រាក់​ចំនួន ៨៦៣ ៥០០​ដុល្លារ។
ក្នុង​ចំនួន​នេះ​កូន​បំណុល​បាន​សង​ចំនួន ៦៥១ ៨៨៧ ដុល្លារ​អាមេរិក និង​នៅ​សល់​២១១ ៦១៣​ដុល្លារ​ទៀត។
លោក ឡេង ស៊ូហួត មេធាវី​នៃ​ការិយាល័យ​មេធាវី​នៅ​ក្រុមហ៊ុន​មេធាវី P&A Asia Law Firm និង​តំណាង​ឲ្យ​ក្រុមហ៊ុន Do Best បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​ជឿ​ថា​ចុង​ចម្លើយ​ពុំ​មាន​ប្រាក់​សង​មក​ក្រុមហ៊ុន Do Best ក្នុង​ទឹក​ប្រាក់​សរុប ៤៧៦ ៣០១,១​ដុល្លារ​នោះ​ទេ​។ ដូច្នេះ​មធ្យោបាយ​គឺ​រឹប​អូស​អចលន​វត្ថុ​លក់​ឡាយ​ឡុង​យក​ប្រាក់​មក​សង​បំណុល ​។ ដើម្បី​ចាត់​វិធានការ​ការពារ​នូវ​ផល​ប្រយោជន៍​ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​ស្នើ ​សុំ​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​ឃាត់​ទុក​ទ្រព្យ​សម្បត្តិ ទាំង​អស់​ខាង​លើ​ជា​បណ្ដោះ​អាសន្ន​សិន ទម្រាំ​តុលាការ​សម្រេច​ដល់​រឿង​អង្គ​សេចក្ដី​ចប់​ជា​ស្ថាពរ»។
លោក Kim Tae Yun ជំនួយការ​អ្នក​គ្រប់​គ្រង​នៅ Gold Tower 42 ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍​ថា លោក​មិន​បាន​ដឹង​ពី​ការ​ចេញ​ដីកា​ប្រឆាំង​ក្រុមហ៊ុន​លោក​ទេ។
លោក ឡេង ស៊ូហួត បាន​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា លោក​ទើប​តែ​ទទួល​បាន​លិខិត​នោះ​ពី​តុលាការ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ដើម្បី​ធ្វើ​ការ​កែប្រែ​ខ្លះ​ក្នុង​ពាក្យ​បណ្ដឹង​នេះ​។ លោក​បន្ត​ថា៖ «​យើង​នឹង​ពិភាក្សា​ជាមួយ​នឹង​កូន​ក្តី​ពី​អ្វី​ដែល​ពួក​គេ​ចង់​បាន​ដើម្បី​ បន្ត​ពាក្យ​បណ្ដឹង​នេះ។ វា​នឹង​មិន​ត្រូវ​ការ​ច្រើន​ទេ​យើង​អាច​ដាក់​ពាក្យ​បណ្ដឹង​ជា​ថ្មី​ម្ដង​ទៀត ​ក្នុង​ពេល​ឆាប់ៗ​នេះ​»។
មិន​អាច​ទាក់​ទង លោក យូ ប៊ុណ្ណា ចៅក្រម នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ​កាល​ពី​ម្សិលមិញ៕ដកស្រង់ពីភ្នំពេញប៉ុស៌្ត

ប្រធាន​នាយក​ប្រតិបត្តិ​បង្ហាញ​ពី​ភាព​ខ្លាំង​និង​ឈាន​មុខ​គេ​របស់​ធនាគារ​កាណាឌីយ៉ា

19/06/2013
http://magictravelblog.com/wp-content/uploads/2012/08/Canadia-Bank-Battambang-Cambodia.jpgធនាគារ​កាណាឌីយ៉ា ត្រូវ​បាន​កត់​សម្គាល់​ជា​សាធារណៈ ថា​ជា​ធនាគារ​ពាណិជ្ជ​ដ៏​ធំ​មួយ គួរ​ជាទី ទុក​ចិត្ត និង​ឈាន​មុខ​គេ​នៅ​ក្នុង​ឧស្សាហកម្ម​ធនាគារ​នៃ​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​ធនាគារ​មួយ​ដែល​គោរព​តាម​បទដ្ឋាន​ខ្ជាប់​ខ្ជួន និង​មាន​ភាព​ទន់​ភ្លន់​នៅ​ក្នុង​ការ​ថែរក្សា​អតិថិជន​ចាស់ និង​ការ​ស្វែង​រក​ទីផ្សារ​ថ្មីរ​បស់​ខ្លួន។
អ្វីៗ​ទាំង​អស់​នេះ​គឺ​ជា​បច្ច័យ​នៃ​ការ​គ្រប់​គ្រង​ពោរ​ពេញ​ដោយ​បទ​ ពិសោធ និង​ទេពកោសល្យ​ខ្ពស់ ហើយ​វា​បាន​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ខ្លាំង​នៃ​ពាណិជ្ជ​សញ្ញា​របស់​ «កាណាឌីយ៉ា» ប្រកប​ដោយ​ភាព​រស់​រវើក។ នេះ​បើ​យោង​តាម​ការ​ពន្យល់​របស់ លោក Datuk Michael Lor ។
លោក Datuk Micheal Lor ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​កាណាឌីយ៉ា បាន​ឲ្យ​ដឹង​ថា ដូច​អ្នក​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា ធនាគារ​កាណាឌីយ៉ា គឺជា​ធនាគារ​ដ៏​មាន​សក្តានុពល មាន​មូលធន​ធំ មាន​ប្រវត្តិ​ចាស់​ទុំ​ជាង​គេ​នៅ​ក្នុង​វិជ្ជាជីវៈ និង​មាន​សកម្មភាព​សេវាកម្ម​ខ្លាំង​ក្លា ដើម្បី​ផ្តល់​នូវ​ភាព​សម្បូរ​បែប​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ទូទៅ។
ឆ្លង​កាត់​បទ​ពិសោធ​ជាង​២០ ឆ្នាំ​កន្លង​មក ធនាគារ​កាណាឌីយ៉ា បាន​បន្ត​ធ្វើ​ការ​អភិវឌ្ឍ​រីក​ចម្រើន​ជា​រៀង​រាល់​ឆ្នាំ​ប្រកប​ដោយ​ និរន្តរភាព។ «អ្វី​ដែល​ប្រសើរ​នោះ​គឺ​យើង​ស្ថិត​នៅ​លើ​ទិស​ដៅ​រីក​ចម្រើន មាន​ប្រាក់​ចំណូល​ក្នុង​កម្រិត​សម​ស្រប​នឹង​ដើម​ទុន​ដ៏​ស្តុកស្តម្ភ​របស់​ ខ្លួន» នេះ​បើ​តាម ប្រសាសន៍​របស់​លោក Lor។
លោក Lor បាន​បញ្ជាក់​ថា​៖​«យើង​ធ្វើ​ដំណើរ​តាម​មាគ៌ា​របស់​ខ្លួន​ឆ្ពោះ​ទៅ​កាន់​គោដៅ​មួយ​ច្បាស់​លាស់»។
លោក Lor បន្ត​ថា បច្ចុប្បន្ន​នេះ​ធនាគារ​កាណាឌីយ៉ា នៅ​តែ​រក្សា​កេរ្តិ៍​ឈ្មោះ​ជា​ធនាគារ​ពាណិជ្ជ​សាធារណៈ​ធំ​ជាង​គេ​ដដែល និង​ជាទី​ទុក​ចិត្ត​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។
«អតិថិជន និង​ធនាគារ​ដៃ​គូ របស់​កាណាឌីយ៉ា គឺជា​ប្រជាជន​នៅ​ក្នុង​ស្រុក និង​នៅ​លើ​ពិភពលោក។ អតិថិជន​យល់​យ៉ាង​ច្បាស់​អំពី​ការ​រីក​ចម្រើន​របស់​កាណាឌីយ៉ា និង​ខ្លួន​គាត់​ផ្ទាល់ ហើយ​សុពលភាព​នៃ​ទំនាក់​ទំនង​រវាង​ធនាគារ និង​ពាណិជ្ជករ​កាន់​តែ​សកម្ម​ឡើង​ថែម​ទៀត»។
លោក Lor បញ្ជាក់​ថា «ធនាគារ​កាណាឌីយ៉ា គឺជា​ធនាគារ​ក្នុង​ស្រុក​របស់​ប្រទេស​កម្ពុជា ដែល​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​កម្ពុជា វប្បធម៌ ការ​រស់​នៅ និង​ស្ថិត​នៅ​ជាមួយ​ប្រជាជន​កម្ពុជា​គ្រប់​កាលៈទេសៈ។ យើង​ស្ថិត​នៅ​ទីនេះ​ជានិច្ច​ជាមួយ​អតិថិជន»។
លោក​បន្ត​ថា នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ ធនាគារ​កាណាឌីយ៉ា នឹង​បង្កើន​សាខា​ទីស្នាក់ការ​ធំៗ​របស់​ខ្លួន​ដល់​ចំនួន​៤៨​ទីតាំង ហើយ​យើង​ក៏​មាន​ម៉ាស៊ីន ATM ជាង ៨០​គ្រឿង នៅ​ទូទាំង​ប្រទេស​កម្ពុជា។
លោក Lor មាន​ប្រសាសន៍​ថា​៖«គោល​បំណង​របស់​យើង គឺ​ផ្តល់​សេវាកម្ម​ដល់​ទី​កន្លែង​ដែល​អតិថិជន​របស់​យើង​កំពុង​រស់​នៅ ទោះ​បី​ជា​នៅ​ខេត្ត​ដាច់​ស្រយាល​ណា​មួយ​ក៏​ដោយ»។
លោក​ថ្លែង​ថា ទៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ ធនាគារ​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​សេវាកម្ម​ធនាគារ​តាម​ប្រព័ន្ធ​ អ៊ីនធឺណិត សេវាកម្ម​ថ្មី​នេះ​នឹង​ផ្តល់​ជា​ទូទៅ​ទាំង​អតិថិជន​ជា​បុគ្គល និង​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំៗ»។
ធនាគារ​ដ៏​ធំ​មួយ​នេះ បាន​រក្សា​អត្រា​ចរាចរណ៍​សេវាកម្ម​ផ្តល់​ប្រាក់​កម្ចី និង​ប្រាក់​បញ្ញើ​ក្នុង​រង្វង់ ៦៩​ភាគរយ ចំណែក​ឯ​ការ​ទូទាត់​ជម្រះ​បញ្ជី​ចាស់​គឺ​មាន​ប្រមាណ ១៧,៣​ភាគរយ។
យោង​តាម​របាយ​ការណ៍​បូក​សរុប​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១២ របស់​ធនាគារ​កាណាឌីយ៉ា ភីអិលស៊ី បាន​ឲ្យ​ដឹង​ថា កំណើន​សេវាកម្ម​បញ្ញើ​ប្រាក់​របស់​ធនាគារ​នេះ កើន​ឡើង​២២​ភាគរយ ស្មើ​នឹង​១,២៨​ពាន់​លាន​ដុល្លារ​អាមេរិក។ ចំណែក​សេវាកម្ម​ផ្តល់​ប្រាក់​កម្ចី​ក៏​មាន​អតិថិជន​កើន​ឡើង​២០​ភាគរយ ស្មើ​នឹង​ទឹក​ប្រាក់​៨៨០​លាន​ដុល្លារ។
លោក Lor បាន​បន្ត​ថា ខណៈ​ពេល​បច្ចុប្បន្ន​មាន​ការ​ប្រកួត​ប្រជែង​ច្រើន​នៅ​ក្នុង​ឧស្សាហកម្ម​ ហិរញ្ញវត្ថូ​នេះ ធនាគារ​កាណាឌីយ៉ា នៅ​តែ​រក្សា​លំនឹង​កំណើន​ផ្នែក​សេវា​សម្បទាន​ជា​អាទិភាព ប្រកប​ដោយ​គុណភាព​ខ្ពស់។ បើ​យើង​ធ្វើ​ការ​ប្រៀប​ធៀប​ប្រាក់​ចំណូល​របស់​យើង​រវាង​ឆ្នាំ​២០១១ និង​២០១២ គឺ​តួ​លេខ​កំណើន​បាន​កើន​ឡើង​ស្មើ​នឹង​៣៥​ភាគរយ គឺ​ប្រហាក់​ប្រហែល​៧០​លាន​ដុល្លារ។ បើ​និយាយ​ពី​មូលធន​សកម្ម​របស់​ធនាគារ​កាណាឌីយ៉ា គឺ​មាន​កំណើន​ប្រចាំ​ឆ្នាំ​២៣​ភាគរយ ស្មើ​នឹង​១,៥៦​ពាន់​លាន​ដុល្លារ​អាមេរិក។
ប្រធាន​នាយក​ប្រតិបត្តិ​រូប​នេះ​បាន​ពន្យល់​អំពី​ប្រាក់​ចំណូល​របស់​ ធនាគារ​ថា បើ​គេ​យក​ថ្លៃ​ដើម​ធៀប​នឹង​សមាមាត្រ​ចំណូល​របស់​ធនាគារ​ឃើញ​ថា​មាន​ការ​កើន​ ឡើង​៧​ភាគរយ។
ដោយ​មាន​ចំណាត់​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ទៅ​លើ​ប្រាក់​កម្ចី​ខុស​ ច្បាប់​នោះ​សមាមាត្រ NPL មាន​លក្ខណៈ​ល្អ​ធ្លាក់​មក​នៅ​ត្រឹម​អត្រា​៤,៥​ភាគរយ បើ​ធៀប​នឹង​ចំណាត់​ការ​ដូច​គ្នា​នៅ​រយៈ​ពេល​មួយ​ឆ្នាំ​មុន​ដែល​មាន​អត្រា​ ៥,៣​ភាគរយ។
ការ​សង​បំណុល​របស់​យើង​បាន​កើន​ឡើង​ដល់​អត្រា​ជិត​១៩​ភាគរយ​ដែល​ខ្ពស់​ ជាង​ទិស​ដៅ​កំណត់​និង​ខ្ពស់​ជាង​ការ​សង​បំណុល​រយៈ​ពេល​ពីរ​ឆ្នាំ​មុន​។​លោក Datuk Micheal Lor បាន​អះអាង​ថា ប្រាក់​ចំណេញ​សុទ្ធ​របស់​កាណាឌីយ៉ា​សម្រាប់​បាន​កើន​ឡើង​៦៣​ភាគរយ​បើ​ធៀប​ នឹង​ឆ្នាំ​២០១១»។
ដកស្រង់ពីភ្នំពេញប៉ុស៌្ត

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ហត្ថា​កសិករ រីករាយ​ជាមួយ​ជោគជ័យ​របស់​ខ្លួន

http://4.bp.blogspot.com/-7HpgYtEoAkM/UAfLhJTzTGI/AAAAAAAABNQ/yxNqEjfr-n8/s1600/IMG_0657.JPG19/06/2013កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ឯ​ទីរួម​ខេត្ត​រតនគិរី គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ហត្ថា​កសិករ បាន​ប្រារព្ធ​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដើម្បី​អបអរ​សាទរ​អំពី​សមិទ្ធផល​ឆ្នាំ​កន្លង​មក និង​ប្រកាស​អំពី​គម្រោង​សេវាកម្ម​ថ្មីៗ​សម្រាប់​ផ្តល់​ជូន​អតិថិជន​របស់​ ខ្លួន ដូច​ជា​កម្ចី​សម្រាប់​គម្រោង​ដែល​មិន​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​កម្ចី​សម្រាប់​សិស្ស-និស្សិត​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា​ ជាដើម។
លោក ហួត អៀងតុង ប្រធាន​អគ្គ​នាយក ហត្ថា​កសិករ លីមីតធីត បាន​ឲ្យ​ដឹង​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​គាំទ្រ ក៏​ដូច​ជា​តម្រូវ​ការ​របស់​អតិថិជន​របស់​យើង ហត្ថា​កសិករ​បាន​បង្កើត​នូវ​ផលិតផល​ថ្មីៗ​មួយ​ចំនួន​សម្រាប់​ផ្តល់​ជា​កម្ចី ​ដល់​ពួក​គាត់​ក្នុង​ទ្រង់​ទ្រាយ​យូរ​អង្វែង គឺ​កម្ចី​សម្រាប់​គម្រោង Green Loan ជា​គម្រោង​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​គម្រោង Student Loan សម្រាប់​ផ្តល់​ដល់​សិស្ស-និស្សិត​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា ។ គម្រោង​ថ្មី​នេះ​មាន កម្រិត​អត្រា​ការ​ប្រាក់​ចន្លោះ​ពី ១,៤ ទៅ​១,៦​ភាគរយ​ប៉ុណ្ណោះ។
«គ្រាន់​តែ​យើង​បង្ហើប​អំពី​ផលិត​ផល​ថ្មីៗ​នេះ​ភ្លាម យើង​ទទួល​បាន​អតិថិជន​កក់​ទុក​មួយ​ចំនួន​រួច​ជា​ស្រេច។ ពួក​គាត់​ចាប់​អារម្មណ៍​ខ្លាំង​លើ​គម្រោង​ថ្មី​ទាំង​ពីរ​នេះ» នេះ​បើ​តាម​ប្រសាសន៍​របស់​លោក អៀងតុង។ «សម្រាប់​គម្រោង​បើក​គណនេយ្យ​សន្សំ​ប្រាក់​របស់​យើង មាន​កំណើន​អតិថិជន​រហូត​ដល់ ៧០​ភាគរយ នេះ​គឺជា​មោទនភាព​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ហត្ថា​កសិករ ហើយ​យើង​សង្ឃឹម​ថា គម្រោង​ថ្មី​ទាំង​ពីរ​របស់​យើង​នឹង​ទទួល​បាន​ការ​គាំទ្រ​ដូច្នេះ​ដែរ»។
ចំពោះ​លក្ខខណ្ឌ​សម្រាប់​គម្រោង​ថ្មី​ទាំង​ពីរ​នេះ គឺ​ពុំ​មាន​អ្វី​ស្មុគ​ស្មាញ​ច្រើន​នោះ​ទេ ព្រោះ​ហត្ថា​កសិករ និង​អតិថិជន​ជឿ​ជាក់​លើ​គ្នា​ទៅ​វិញ​ទៅ​មក។
«ជា​គន្លឹះ​ជោគជ័យ​របស់​ហត្ថា​កសិករ គឺ​យើង​ប្រតិបត្តិ​ការ​ទៅ​តាម​ផែន​ការ​យុទ្ធសាស្រ្ត​របស់​ខ្លួន​បាន​ត្រឹម​ ត្រូវ​ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​យើង​បន្ត​ការ​ថែរក្សា​អតិថិជន​ប្រកប​ដោយ​ ប្រសិទ្ធ​ភាព​ខ្ពស់» នេះ​បើ​តាម​សម្តី របស់​លោក អៀងតុង។ «យើង​ដឹង​គុណ​អតិថិជន ព្រោះ​អតិថិជន​គឺជា​អ្នក​ធ្វើ​ឲ្យ​ហត្ថា​កសិករ​មាន​ការ​អភិវឌ្ឍ​ហើយ​យើង​ចង់ បាន​ការ​រីក​ចម្រើន​បន្ត​ទៀត សម្រាប់​យើង​ទាំង​អស់​គ្នា»។
នៅ​ក្នុង​ឆ្នាំ​២០១៣ នេះ ហត្ថា​កសិករ​កំពុង​រៀបចំ​បើក​ការិយាល័យ​របស់​ខ្លួន​បន្ថែម​ចំនួន​១៥​ទីតាំង​ ទៀត នៅ​ទូទាំង​ប្រទេស ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​អតិថិជន។
«ទស្សន​វិស័យ​របស់​ហត្ថា​កសិករ គឺ​យើង​នាំ​យក​សេវាកម្ម​ផ្តល់​កម្ចី​ឥណទាន​របស់​ខ្លួន​ទៅ​ដល់​មូលដ្ឋាន​របស់ ​កសិករ និង​ពាណិជ្ជករ​ទាំង​ឡាយ» នេះ​បើ​តាម​ប្រសាសន៍​របស់​លោក អៀងតុង។ «ការ​ពង្រីក​បន្ថែម​ចំនួន​ការិយាល័យ​របស់​យើង​វា​នឹង​ផ្តល់​ភាព​រីក​ចម្រើន​ កាន់​តែ​ប្រសើរ​ដល់​ប្រជា​កសិករ។ នៅ​ពេល​ណា​គាត់​ត្រូវ​ការ​ជំនួយ​បន្ថែម​ពី​យើង ពួក​គាត់​ពុំ​ចាំ​បាច់​ចំណាយ​ពេល​វេលា​ច្រើន ឬ​ធ្វើ​ដំណើរ​ឆ្ងាយ​ឡើយ»។
លោក ហួត អៀងតុង បាន​រំឭក​ថា អំពី​ផែន​ការ​បំពាក់​បន្ថែម​ចំនួន​ម៉ាស៊ីន​ដក​ប្រាក់ ATM របស់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ហត្ថា​កសិករ​កាល​ពី​ដើម​ឆ្នាំ​នោះ និង​រហូត​មក​ដល់​ពេល​នេះ យើង​បាន​រៀបចំ​ទី​តាំង​សម្រាប់​ដាក់​ម៉ាស៊ីន​អេ​ធី​អឹម​ទាំង ២០​គ្រឿង នោះ​រួច​រាល់​អស់​ហើយ ហើយ​យើង​រង់​ចាំ​តែ​ម៉ាស៊ីន​ដែល​នឹង​មក​ដល់​ពី​ប្រទេស​ក្រៅ​នា​ពេល​ឆាប់ៗ នេះ​តែ​ប៉ុណ្ណោះ បន្ទាប់​មក​យើង​នឹង​ដំឡើង​ពួក​វា​ភ្លាម៕ដកស្រង់ពីភ្នំពេញប៉ុស៌្ត

ANZ official on Cambodia’s banks

11/06/2013In Cambodia, personal banking services are expanding and customers are increasingly expecting more out of the institution that handles their money. One of the key players in the country is ANZ Royal Bank, a joint venture between Australia and New Zealand Banking Group Limited and Cambodia’s Royal Group of Companies. Anne Renzenbrink sat down with ANZ’s managing director for retail banking in the Asia Pacific, Sanjoy Sen, to get a fuller picture of retail banking.   

Where would you say Cambodia stands compared to other ASEAN countries? 

If you look at our ANZ retail business in the Asia Pacific, we can cluster the countries into some markets which are very evolved and developed, such as Singapore, Taiwan and Hong Kong. I would put Cambodia as a very strong emerging market. It is a strong area of focus for us. From a retail perspective, I think that consumer spending in Cambodia is significantly lower and lags behind other ASEAN markets. Spending on groceries, jewelry, travel, tourism, vehicle purchases, it’s growing, but it’s still behind markets like Indonesia by significant proportions, not just 10 per cent behind, but multiples behind.

What about the level of progress in the sector? Where can improvements be made?

There has been robust GDP growth, a young population, people are getting more educated and employment levels are high. Where there is less progress is investment in infrastructure, which is really something that spurs the growth of the economy. The percentage of people that are banked in Cambodia is significantly lower and lagging behind many other markets. Cambodia still has to make progress when it comes to equity markets, stock exchange, wealth management products and insurance. These are very basic products. We are getting there, but still steps behind. 

How will ANZ try to steer its customers into plastic rather than keeping cash under the pillow?

This is very much a cash economy. As in many of the emerging markets, people are very wary about using credit cards. Our role as pioneers is to educate customers and increase the usage of cards, explain to customers that cards are actually a convenient way of paying, rather than using cash. Because whether it’s cards, whether it’s opening an account, whether it’s giving loans, whether its mortgages, you have to build trust.

How would you compare the challenges of the more developed markets with Cambodia’s?

Let’s take, specifically, challenges between Indonesia and Cambodia because we have a large retail business in Indonesia. The revenue pool in Indonesia is much bigger because all product lines are there, there is investment, there is insurance, there is a stock market, mutual funds. The challenge is, because the revenue pool is bigger, there is that much more stiff competition. In a market like Cambodia, we have a leadership position. And when you educate the customers in that process, customer loyalty is easier achieved than in places like Indonesia because there are so many choices there and the customers are so savvy that they keep switching. To get customer satisfaction is tougher; to get loyalty from customers is tougher. Another challenge is that the customer’s expectation benchmark is much higher. You cannot in any of those other markets expect the customer to wait for 45 minutes to withdraw money. Here, you can. 

What do you expect will happen to the retail banking sector and the banking sector in general in Cambodia?

Banking penetration has to go up. More and more people will open bank accounts, companies will refuse to pay by cash. As wages increase and salaries increase it will be important for people to have bank accounts. At the same speed as banking penetration goes up, I think there will be a leapfrog effect with the internet and mobile revolutions, and that’s what I’ve seen in emerging markets. Because there are customers that have [a] mobile but they don’t have a bank account. In the past it was a very step by step process. The customer would first go to the branch, then get educated about internet or how to use a mobile. I think in a market like Cambodia, retail banks with strong internet and mobile strategies will be successful. That’s part of our strategy too.[cam111]

ក្រុមហ៊ុន​តៃវ៉ាន់ នឹង​ចុះ​បញ្ចី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​មុន​ការ​បោះឆ្នោត

11/6/2013 បន្ទាប់​ពី​ការ​ចុះ​បញ្ជី​របស់​ក្រុមហ៊ុន​កាត់​ដេរ​រដ្ឋ​តៃវ៉ាន់ Grand Twins International (Cambodia) Plc ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​ត្រូវ​បាន​ពន្យារ​ពេល​ភ្នាក់ងារ​ធានា​ទិញ​មូលបត្រ ​របស់​ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ពួក​គេ​សង្ឃឹម​ថា ក្រុមហ៊ុន​នេះ​អាច​ចុះ​បញ្ជី​មុន​ពេល​ការ​បោះឆ្នោត។
ក្រុមហ៊ុន ធានា​ទិញ​មូលបត្រ ភ្នំពេញ ស៊ីឃ្យួរីធី ភីអិលស៊ី (PPS) បាន​ឲ្យ​ដឹង​ថា ការ​ចរចា​រវាង​ក្រុមហ៊ុន និង​គណៈ​កម្មាការ​មូលបត្រ​កម្ពុជា​(SECC)​ស្ដី​ពី​តម្លៃ​នៃ​ការ​បោះ​ផ្សាយ​ មូលបត្រ​លក់​ជា​លើ​ដំបូង​(IPO) ត្រូវ​បាន​បញ្ចប់​ហើយ​នៅ​ពេល​នេះ​។
លោក​បន្ត​ថា​៖ «​យើង​សង្ឃឹម​ថា ពួក​គេ​អាច​ឡើង​ផ្សារ​ហ៊ុន​មុន​ការ​បោះឆ្នោត យើង​នៅ​តែ​ត្រូវ​ធ្វើ​ការ​ច្រើន យើង​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព»។
កាល​ពី​ខែ​កុម្ភៈ ក្រុមហ៊ុន Grand Twins International និយាយ​ថា ខ្លួន​មាន​បំណង​ដើម្បី​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​នៅ​ខែ​មីនា​។ ខណៈ​ពេល​នេះ ភ្នំពេញ ស៊ីឃ្យូរីធី បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​នឹង​ដាក់​លក់​ភាគ​ហ៊ុន​ចំនួន​១២​លាន​ហ៊ុន ក្នុង​តម្លៃ​០,២៥​ដុល្លារ​ក្នុង​មួយ​ហ៊ុន។ កាល​ពី​ម្សិលមិញ ភ្នំពេញ ស៊ីឃ្យូរីធី និយាយ​ថា Grand Twins International បាន​ចរចា​ជាមួយ SECC អំពី​តម្លៃ IPO ដែល​ខ្ពស់​ជាង​តម្លៃ​ដែល SECC បាន​យល់​ព្រម។ លោក​បន្ត​ថា ពេល​នេះ​ពួក​គេ​បាន​យល់​ព្រម​លើ​តម្លៃ​ដោយ​មិន​មាន​ការ​បង្ហាញ​ឲ្យ​ដឹង​ពី​ ចំនួន​ពិត​នោះ​ទេ។
អ្នក​ចូល​រួម​ទីផ្សារ​ដ៏​សកម្ម​របស់ CSX បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ដែល​មាន​ស្រាប់​ទាក់​ទង​នឹង Grand Twins International មាន​បញ្ហា​ផ្នែក​រដ្ឋបាល​និង​ការ​បំពេញ​ឯកសារ​ជា​ច្រើន​ដែល​ក្រុមហ៊ុន​ធានា​ ទិញ​មូលបត្រ​កំពុង​ព្យាយាម​បញ្ចប់​ប្រមូល​ឯកសារ​នេះ។
មិន​អាច​ទាក់​ទង​លោក មិញ បាន​កុសល អគ្គ​នាយក SECC បាន​ទេ​ពី​ថ្ងៃ​ម្សិលមិញ។
កាល​ពី​ថ្ងៃ​ចន្ទ លោក លូ គឹម​ឈុន អគ្គ​នាយក​កំពង់ផែ​ក្រុង​ព្រះ​សីហនុ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍​ថា ក្រុមហ៊ុន​នេះ​គឺ​នៅ​តែ​កំពុង​ធ្វើ​ការ​ជាមួយ ភ្នំពេញ​ស៊ីឃ្យួរីធី លើ​គម្រោង IPO របស់​ខ្លួន​។
លោក​បន្ត​ថា៖ «​យើង​ទទួល​បាន​ការ​រីក​ចម្រើន​ច្រើន​លើ​គម្រោង​នេះ​។ ពេល​នេះ​អ្វីៗ កំពុង​មាន​ភាព​រលូន​»។ ប៉ុន្តែ​លោក​មិន​បាន​បង្ហាញ​ពី​កាល​បរិច្ឆេទ​នៅ​ពេល​ណា​ដែល​ខ្លួន​នឹង​ធ្វើ​ ការ​ចុះ​បញ្ជី​នោះ​ទេ យើង​មិន​ទាន់​កំណត់​ពេល​វេលា​ច្បាស់​លាស់​នៅ​ឡើយ​ទេ តែ​យើង​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​វា​ឲ្យ​ឆាប់​តាម​តែ​ អាច​ធ្វើ​ទៅ​បាន​»៕ដកស្រង់ពីភ្នំពេញប៉ុស៌្ត

អ្នក​ជំនាញ​បារម្ភ​ពី​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​មក​លើ​ប្រព័ន្ធ​ធនាគារ

11/06/2013ក្រុម​ការងារ​ជាតិ​កម្ពុជា​ទប់ទល់​នឹង​បញ្ហា​បន្ទាន់​នៃ​ កុំព្យូទ័រ​CamCert បាន​និយាយ​កាល​ពី​ម្សិលមិញ​ក្នុង​សន្និសីទ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ កម្ពុជា​លើក​ទី​៥​ថា ការ​វាយប្រហារ​តាមរយៈ​អ៊ីនធឺណិត​កំពុង​តែ​កើត​មាន​ឡើង​មក​លើ​ប្រព័ន្ធ​ ធនាគារ​យ៉ាង​ទូលំទូលាយ​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​គំរាមកំហែង​ដល់​វិស័យ​ ធនាគារ​របស់​កម្ពុជា​។
លោក អ៊ូ បញ្ញារិទ្ធ ប្រធាន​CamCert​បាន​និយាយ​ថា​ការ​កើនឡើង​នូវ​បទឧក្រិដ្ឋ​អ៊ីនធឺណិត​ធ្វើ​ឲ្យ ​គ្រោះថ្នាក់​ដល់​បណ្ដាញ​ធនាគារ​ទូទាំង​ពិភពលោក​រួម​ទាំង​កម្ពុជា​ដែល​មាន​ សុវត្ថិភាព​អ៊ីនធឺណិត​ទន់ខ្សោយ​នៅ​តាម​ធនាគារ​។​លោក​បន្ត​ថា​៖​«​ធនាគារ​ ជាច្រើន​នៅ​កម្ពុជា​កំពុង​ទទួល​ការ​គំរាមកំហែង​កាន់​តែ​ច្រើន​ឡើង​ៗ​ពី​ការ​ វាយប្រហារ​របស់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ​របស់​អ្នក​ដទៃ​ដែល​ជា​ បទឧក្រិដ្ឋ​អ៊ីនធឺណិត​និង​សូម្បី​តែ​នៅ​តាម​ប្រទេស​ផ្សេង​ទៀត​។ ពួកគេ​ធ្វើការ​វាយប្រហារ​ដើម្បី​ប្រាក់​ឬ​នយោបាយ​»​។
របាយការណ៍​២០១៣​របស់​M-Trends​ឲ្យ​ដឹងថា ការ​វាយប្រហារ​តាម​អ៊ីនធឺណិត​ចំពោះ​វិស័យ​ហិរញ្ញវត្ថុ​ទូទាំង​ពិភពលោក​មាន​ ១១​ភាគរយ​ហើយ​អ្នក​ជំនាញ​ខាង​សុវត្ថិភាព​អ៊ីនធឺណិត​នៅ​ក្រុមហ៊ុន​Kaspersky Lab​ថ្មី​ៗ​នេះ​បង្ហាញ​ថា​កម្ពុជា​កំពុង​ស្ថិតក្រោម​ការ​វាយប្រហារ​ដោយ​ មេរោគ​កុំព្យូទ័រ​មួយ​ចំនួន​។
កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​ឆ្នាំ​២០១២​ធនាគារ​ជាតិ​នៃ​កម្ពុជា​ត្រូវ​ បាន​លុក​ចូល​ហើយ​ព័ត៌មាន​ជាច្រើន​រួម​ទាំង​ឈ្មោះ​អ្នក​ប្រើប្រាស់​ខាង​ រដ្ឋបាល​និង​លេខកូដ​ត្រូវ​ធ្លាយ​ចេញ​។
កាល​ពី​ខែ​កញ្ញា​ឆ្នាំ ២០១២​គេហទំព័រ​ក្រសួង​ការបរទេស​កម្ពុជា​ត្រូវ​បាន​វាយប្រហារ​តាម​ប្រព័ន្ធ​ អ៊ីនធឺណិត ហើយ​ឯកសារ​ជាច្រើន​ពី​អង្គការ​រដ្ឋាភិបាល​ផ្សេង​ៗ​គ្នា​ត្រូវ​បាន​ធ្លាយ​ចេញ ​។
ប៉ុន្តែ​ប្រធាន​ប្រតិបត្តិ​ធនាគារ​ជាច្រើន​មាន​អារម្មណ៍​ជឿជាក់​អំពី​សុវត្ថិភាព​អ៊ីនធឺណិត​របស់​វិស័យ​ធនាគារ​កម្ពុជា​។
លោក Grant Knuckey អគ្គនាយក​ធនាគារ​ANZ Royal​និយាយ​ថា សុវត្ថិភាព​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​បញ្ហា​ប្រឈម​ប៉ុន្តែ​មាន​ទំនុក​ចិត្ត​ ក្នុង​ការ​ការពារ​រាល់​ការ​វាយប្រហារ​តាមរយៈ​អ៊ីនធឺណិត​។
លោក​បន្ត​ថា​៖​«​យើង​មាន​កម្មវិធី​សុវត្ថិភាព​របស់​យើង​ក្នុង​ការ​ ត្រួតពិនិត្យ​ពី​អត្តសញ្ញាណ​របស់​អតិថិជន​ម្នាក់​ៗ​និង​មាន​ការ​ការពារ​យ៉ាង ​តឹងរ៉ឹង​ក្នុង​ចំណោម​ព័ត៌មាន​និង​ភាព​ជា​ឯកជន​»។លោក​បន្ត​ថា ANZ Royal​អាច​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ប្រព័ន្ធ​សុវត្ថិភាព​អ៊ីនធឺណិត​នៅ​ចុង​ឆ្នាំ ​នេះ៕ដកស្រង់ពីភ្នំពេញប៉ុស៌្ត

នាយក​រដ្ឋ​មន្ត្រី​បាន​រិះគន់​សំណើ​របស់​បក្ស​ប្រឆាំង​ដែល​ស្នើ​ឲ្យ​ធនាគារ​ពាណិជ្ជ​បន្ទាប​អត្រា​ការ​ប្រាក់

20/5/2013លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ បាន​រិះ​គន់​គណបក្ស​ប្រឆាំង​ដែល​បាន​ស្នើ​ឲ្យ​មាន​ការ​បន្ទាប​អត្រា​ការ​ ប្រាក់​នៅ​ធនាគារ​ពាណិជ្ជ​ទៅ​ដល់​កសិករ។
http://iwritearticle.com/money-matters/ការ​លើក​ឡើង​បែប​នេះ​របស់​មន្ត្រី​បក្ស​ប្រឆាំង​ត្រូវ​បាន​លោក​នាយក​រដ្ឋ ​មន្រ្តី​រិះគន់​នៅ​ក្នុង​ពិធី​បើក​ដំណើរ​ការ​រោងចក្រ​កែច្នៃ​កៅស៊ូ ថ្មី​មួយ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ដោយ​លោក​បាន​លើក​ឡើង​ថា ពាក្យ​សម្ដី​មិន​ត្រូវ​នឹង​ការ​អនុវត្ត​ទីផ្សារ​និង​ស្ថានភាព​ពិត​ក្នុង​ សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន។
លោក យឹម សុវណ្ណ សមាជិក​រដ្ឋសភា​គណបក្ស​សម​រង្ស៊ី បាន​និយាយ​ថា ធនាគារ​ពាណិជ្ជ​នៅ​កម្ពុជា​យក​ការ​ប្រាក់​ខ្ពស់​ពី​អតិថិជន​។ ប្រសិន​បើ​ប្រៀប​ធៀប​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ ការ​ប្រាក់​នេះ​គឺ​មាន​អត្រា​ខ្ពស់។
លោក​បន្ត​ថា៖ «រហូត​មក​ដល់​ពេល​នេះ​អត្រា​ការ​ប្រាក់​គឺ​៣​ភាគរយ​ក្នុង​មួយ​ខែ​ដែល​ជា​ អត្រា​ខ្ពស់​បំផុត​នៅ​ក្នុង​ពិភពលោក​។ អ្នក​អាច​សម្លឹង​មើល​ទៅ​ថៃ វៀតណាម គេ​អាច​ខ្ចី​នូវ​អត្រា​ការ​ប្រាក់​ទាប​បំផុត​។ ពេល​នេះ​អ្នក​អាច​មើល​ឃើញ​ថា នៅ​តាម​ធនាគារ​ពាណិជ្ជ​ឧកញ៉ា​ខ្លះ និង​ពាណិជ្ជករ​អាច​ខ្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ជាង​១​ភាគរយ​ក្នុង​មួយ​ ខែ​ដោយ​សារ​ពួក​គេ​មាន​ទ្រព្យ​បញ្ចាំ​ប៉ុន្តែ​កសិករ​ក៏​មាន​ទ្រព្យ​ដាក់​ ធានា​ដែរ។ ធនាគារ​ទាំង​នោះ​និយាយ​ថា មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​អត្រា​ការ​ប្រាក់​ខ្ពស់​គឺ​អំពើ​ពុករលួយ​និង​ ការិយា​ធិបតេយ្យ»។
លោក​បាន​បន្ត​ថា៖ «យើង​មិន​បង្ខំ​ឲ្យ​ធនាគារ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ទេ។ នៅ​ពេល​យើង​កាត់​បន្ថយ​ការិយា​ធិបតេយ្យ​ខ្ញុំ​គិត​ថា យើង​អាច​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​បាន​។​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អត្រា​ ការ​ប្រាក់​ខ្ពស់​គឺ​មិន​មែន​មក​ពី​តម្លៃ​ទីផ្សារ​នោះ​ទេ​វា​កើត​ឡើង​ដោយ​ សារ​តែ​អំពើ​ពុក​រលួយ​និង​ការិយា​ធិបតេយ្យ»។
លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​បាន​លើក​ឡើង​ថា ការ​បន្ទាប​អត្រា​ការ​ប្រាក់​ដូច្នេះ​ជា​ការ​សម្លាប់​ធនាគារ។ លោក​បន្ត​ថា៖ «បើ​ការ​ប្រាក់​មួយ​ភាគរយ អា​ហ្នឹង​នាំ​គ្នា​សម្លាប់​ធនាគារ​តែ​ម្តង​។ យើង​ត្រូវ​ពិនិត្យ​ថា នរណា​រក​ស៊ី​ឆ្កួត​ម៉េះ ធនាគារ​ទទួល​ប្រាក់​បញ្ញើ អាច​ឲ្យ​ការ​ប្រាក់​ទៅ​គេ​៥​ភាគរយ​...ខ្ញុំ​បក​ស្រាយ​ពន្យល់​នៃ​ហេតុ​ផល​ សេដ្ឋកិច្ច​ទីផ្សារ​ទេ​យោង​លើ​សេដ្ឋកិច្ទ​ទីផ្សារ គេ​មិន​ឲ្យ​រដ្ឋ​កាន់​ធនាគារ​ពាណិជ្ជ​ទេ»។ លោក​បាន​បន្ត​ថា៖ «យើង​មាន​ធនាគារ​ជាតិ ដែល​ធនាគារ​ជាតិ​មិន​អាច​ឲ្យ​ធ្វើ​សេវា​បាន​ទេ...បើ​អ្នក​មាន​លុយ​យក​លុយ​ទៅ ​ដាក់​ធនាគារ គេ​ឲ្យ​៥​ភាគរយ​មាន​ធនាគារ​ខ្លះ​៤​ភាគរយ ខ្លះ​៥,៦»។
លោក​បន្ត​ថា៖ «​បើ​ធនាគារ មាន​ប្រភព​ទុន​សំខាន់​យក​មក​ពី​ប្រាក់​ដែល​គេ​ផ្ញើ ដល់​ធនាគារ​ឲ្យ​ការ​ប្រាក់​៥​ភាគរយ ហើយ​ធនាគារ​យក​លុយ​ទៅ​ចង​ការ​ប្រាក់​១​ភាគរយ​វា​មិន​ងាប់​ធនាគារ អា​ណា​ទៅ​រក​ស៊ី​អ៊ីចឹង»។
លោក​នាយក​រដ្ឋ​មន្រ្តី​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​និង​កំពុង​ធ្វើ​ការ​ជាមួយ​ធនាគារ​ជា​ច្រើន​ដោយ​ ធានា​ហានិភ័យ​ចំពោះ​ពួក​គេ​ដើម្បី​ផ្ដល់​ប្រាក់​កម្ចី​ឲ្យ​រោង​ម៉ាស៊ីន​ ស្រូវ​។
លោក​បន្ត​ថា​៖​«រដ្ឋាភិបាល​បាន​និង​កំពុង​ធ្វើ​ឲ្យ​អត្រា​ការ​ចុះ​ទាប​ ដែល​អាច​ទទួល​យក​បាន​នៅ​ក្នុង​វិស័យ​ធនាគារ។ យើង​មិន​អាច​បង្ខំ​ធនាគារ​បាន​ទេ​»។
លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ដែល​ជា​ធនាគារ​ពាណិជ្ជ​ធំ​ជាង​គេ​នៅ​កម្ពុជា​បាន​និយាយ​ថា ធនាគារ​ពាណិជ្ជ​មិន​អាច​យក​ការ​ប្រាក់​កម្ចី​ទាប​ជាង​ប្រាក់​បញ្ញើ​នោះ​ទេ។ លោក​បន្ត​ថា​៖ «​ប្រសិន​បើ​ប្រជាជន​ដាក់​ប្រាក់​កក់​ជាមួយ​យើង​យើង​បង់​ប្រាក់​ការ​ឲ្យ​ ពួកគេ​៥​ភាគរយ​ក្នុង​មួយ​ឆ្នាំ​។ យើង​មិន​អាច​ផ្ដល់​ប្រាក់​កម្ចី​ដែល​យក​ប្រាក់​ការ​ទាប​ជាង​ប្រាក់​បញ្ញើ​ នោះ​ទេ។ មិន​មាន​ធនាគារ​ក្នុង​ពិភពលោក​អាច​ផ្ដល់​អត្រា​ការ​ប្រាក់​កម្ចី​ទាប​ជាង​ ការ​ប្រាក់​បញ្ញើ​ទេ សូម្បី​តែ​នៅ​អាមេរិក»។
យោង​តាម​ស្ថិតិ​បាន​ពី NBC ឲ្យ​ដឹង​ថា ធនាគារ​ពាណិជ្ជ​ទាំង​៣២​របស់​កម្ពុជា​បាន​ផ្ដល់​ប្រាក់​កម្ចី​ចំនួន ៥,៤៩​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​អតិថិជន​ប្រមាណ​១,៦​លាន​នាក់​ត្រឹម​ខែ​ វិច្ឆិកា ឆ្នាំ​២០១២ ដោយ​កើន​ឡើង​៣០​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​។ ដោយ​ឡែក​ខាង​ផ្នែក​ប្រាក់​បញ្ញើ​វិញ​ធនាគារ​ទទួល​បាន​៦,០២​ពាន់​លាន​ដុល្លារ ​ពី​អតិថិជន​១,៩​លាន​នាក់ ត្រឹម​ខែ​វិច្ឆិកា​ឆ្នាំ​២០១២​ដោយ​កើន​ឡើង​២៤​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​៕ដកស្រង់ពី​ភ្នំពេញប៉ុស៌្ត

Jobless Claims Key to Markets Thursday

11/04/2013
Fed watchers, and everyone else, will be watching the jobless claims number Thursday.
Weekly unemployment claims are always important and are considered one of the best current measures of the economy. But this one is more important because it will help markets decipher whether last week's surprisingly high unemployment claims number and the weak March jobs report were signaling a more worrisome weakening trend in employment.
Claims are also important because a key metric for Fed policy makers is the state of employment, and there is no monthly employment report between now and the next Fed meeting April 30.
"They don't have the advantage of having the next employment report. They'll have a little bit on the manufacturing sector…they'll have the ISM which could be important," said Deutsche Bank chief U.S. economist Jospeh LaVorgna. LaVorgna said next week's claims will be even more critical because next week is the survey week for the April jobs report, which will be released May 3.
The report also comes as the market debates just what is on the Fed's mind, after the Fed minutes revealed that several Fed officials were discussing tapering down the Fed's quantitative easing program sooner than expected. But the bad data, especially the March jobs report, has mitigated the concern in markets that the Fed would be able to end the $85 billion in monthly purchases of Treasurys and mortgage securities very soon.
The weekly claims data last week came in at an elevated 385,000, the worst level since November. That number was said to have been impacted by seasonal factors and the Easter holiday. Economists expect Thursday's report, released at 8:30 a.m. to show there were 360,000 new claims.
Last Thursday's disappointing claims report was followed by Friday's shockingly weak jobs report, with 88,000 nonfarm payrolls in March.
The four-week moving average for claims is 354,000, and LaVorgna expects the weekly number to return to that level. He also has a preliminary forecast for job growth of 190,000 nonfarm payrolls in the April employment report, which would push the three-month average to 182,000.
He also expects to see the Fed begin to taper QE during the third quarter and wind it down by year end. But other economists don't agree that the discussion in the minutes of the March 20 meeting was a precursor to an earlier than expected tapering of asset purchases.[from CNBC]

Asia Stocks Head for Longest Winning Streak Since January

11/04/2013
Asian stocks rose for a fourth day, the longest winning streak in three months, as the yen neared 100 to the dollar after the Bank of Japan (8301) said it will maintain stimulus and loan growth in China topped estimates.
Toyota Motor Corp., the world’s largest carmaker, added 5.1 percent. Sharp Corp. (6753) jumped 7.9 percent in Tokyo as the Nikkei newspaper reported profit at the electronics manufacturer will exceed it forecasts. GS Engineering & Construction Corp. slumped 15 percent in Seoul after reporting an unexpected loss.
The MSCI Asia Pacific Index gained 1.1 percent to 137.52 as of 1:18 p.m. in Tokyo, with two stocks rising for each that fell. All 10 industry groups on the gauge advanced. The measure, poised for the highest closing level since August 2011, climbed the past five months on speculation Japan would unleash more stimulus and amid signs the U.S. economy is recovering.
“The odds are clearly stacked in favor of a continued rally in Japan,” said Mikio Kumada, Hong Kong-based global strategist for LGT Capital Management, which oversees more than $25 billion. The BOJ “has essentially scrapped existing rules and programs, replacing them with straightforward and expanded open-market purchases. This bold economic-policy shift has the potential to sustain the rebound.”[from bloomberg]

ការ​ធ្លាក់​ថ្លៃ​រូបិយប័ណ្ណ​យ៉េន​ជា​អាវុធ​សម្រាប់​ក្រុមហ៊ុន​ជប៉ុន

30/03/2013មន្ត្រី​ប្រតិបត្តិ​ជាន់​ខ្ពស់​ម្នាក់​នៅ​ក្រុមហ៊ុន Kia Motor Corp បាន​ថ្លែង​ថា ការ​ធ្លាក់​ថ្លៃ​ប្រាក់​យ៉េន​កំពុង​ក្លាយ​ជា «អាវុធ​» មួយ​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទាំង​នេះ​ កាន់​តែ​មាន​ការ​ប្រកួត​ប្រជែង។
លោក Lee Soon Nam អនុ​ប្រធាន​ក្រុមហ៊ុន Kia Motors Corp ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ទី​ពីរ​របស់​កូរ៉េ​ខាង​ត្បូង បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ពី​ថ្ងៃ​ម្សិល​មិញ​នៅ​ឯ​ពិធី​តាំង​ពិព័រណ៍​ រថយន្ត​នៅ​ទីក្រុង​សេអ៊ូល​ថា៖ «ការ​ធ្លាក់​ថ្លៃ​ប្រាក់​យ៉េន​បាន​ជួយ​ពង្រឹង​ក្រុមហ៊ុន​ជប៉ុន ដែល​ជា​គូ​ប្រកួត​ប្រជែង​។ ការ​ធ្លាក់​ថ្លៃ​របស់​ប្រាក់​រូបិយប័ណ្ណ​នេះ​នឹង​ក្លាយ​ជា​អាវុធ​សម្រាប់​ ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ដែល​ពួកគេ​ឥឡូវ​នេះ​កាន់​តែ​មាន​ភាព​រឹង​ ប៉ឹង»។
រូបិយប័ណ្ណ​ជប៉ុន​បាន​ធ្លាក់​ថ្លៃ​១៧​ភាគ​រយ​បើ​ធៀប​នឹង​រូបិយប័ណ្ណ​វ៉ុន ​របស់​កូរ៉េ​ខាង​ត្បូង​ក្នុង​រយៈ​ពេល​៦ខែ​ចុង​ក្រោយ​នេះ ដោយ​ធ្វើ​ឲ្យ​តម្លៃ​ទំនិញ​នាំ​ចេញ​របស់​ប្រទេស​ជប៉ុន​ថោក​ជាង​មុន​បើ​ប្រៀប​ ធៀប​ប្រទេស​ជិត​ខាង​នៅ​អាស៊ី។ ការ​ធ្លាក់​ថ្លៃ​ប្រាក់​យ៉េន​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​គិត​ចាប់​ពីថ្ងៃ​ទី​ ៣១ ខែ​តុលា​ឆ្នាំ​២០១២​មក​នៅ​ពេល​លោក ស៊ីនហ្សូ អាបេ ដែល​បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន​បាន​ គាំទ្រ​ចំពោះ​ការ​ធ្លាក់​ចុះ​នេះ​ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ពី​បី​ក្នុង​ពិភពលោក​មួយ​នេះ។
លោក Lee Won Hee ប្រធាន​មន្ត្រី​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត Hyundai Motor បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា​ថា ការ​ធ្លាក់​ថ្លៃ​ប្រាក់​យ៉េន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​មាន​ ទីផ្សារ​ច្រើន​នៅ​ក្នុង​តំបន់​ជា​ទី​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​នៅ​កូរ៉េ​ ខាង​ត្បូង​ប្រកួត​ប្រជែង​ជាមួយ​ដូច​ជា​ប្រទេស​អូស្ត្រាលី និង​រុស្ស៊ី​ជា​ដើម​។ បើ​សិន​និន្នាការ​បែប​នេះ​នៅ​តែ​បន្ត​នោះ​វា​នឹង​មាន​ផល​ប៉ះពាល់​ខ្លាំង​ទៅ​ លើ​លទ្ធភាព​ចំណេញ​របស់​ក្រុមហ៊ុន Hyundai។
ក្រុមហ៊ុន Morgan Stanley បាន​ប៉ាន់​ប្រមាណ​ថា អត្ថ​ប្រយោជន៍​រូបិយប័ណ្ណ​នេះ​បាន​បង្កើន​ប្រាក់​ចំណេញ​បាន​១ ៥០០​ដុល្លារ​ក្នុង​ការ​លក់​រថយន្ត​មួយ​គ្រឿង​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត ​របស់​ជប៉ុន​រីឯ​ក្រុមហ៊ុន​ប្រជែង​របស់​ខ្លួន​នៅ​អាមេរិក​បាន​បង្ហាញ​តួ​លេខ ​ថា​បាន​ចំណេញ​ប្រហែល​៥ ៧០០​ដុល្លារ​ក្នុង​មួយ​គ្រឿង។
ក្រុមហ៊ុន​ផលិត​រថយន្ត Toyota Motor Corp រំពឹង​ថា តម្រូវ​រថយន្ត​នៅ​អាមេរិក​ទាំង​រថយន្ត​តូច​និង​រថយន្ត​ដឹក​ទំនិញ​ធុន​ស្រាល​ នឹង​កើន​ដល់​១៥,៣​លាន​គ្រឿង​នៅ​ឆ្នាំ​នេះ​៕ដកស្រង់ពីភ្នំពេញប៉ុស៌្ត

ធនាគារ​តៃវ៉ាន់​ទីពីរ​បាន​បើក​សាខា​របស់​ខ្លួន​នៅ​កម្ពុជា

30/03/2013ធនាគារ​តៃវ៉ាន់ Taiwan Cooperative Bank បាន​បើក​សាខា​លើក​ដំបូង​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ម្សិល​មិញ​ដែល​បាន​ ធ្វើ​ឲ្យ​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​ទី៣៤​និង​ជា​ធនាគារ​តៃវ៉ាន់​ទី​ពីរ​នៅ​ កម្ពុជា​ក្រោយ​ពី​ការ​បើក​ធនាគារ​ពាណិជ្ជ​អន្តរជាតិ​របស់​តៃវ៉ាន់​កាល​ពី​ខែ ​កញ្ញា​ឆ្នាំ​២០១១។
វត្តមាន​របស់​ធនាគារ​តៃវ៉ាន់​នៅ​កម្ពុជា​កំពុង​ឆ្លុះ​បញ្ចាំង​ពី​ការ​កើន ​ឡើង​នៃ​ពាណិជ្ជកម្ម​តៃវ៉ាន់​ទី​នេះ​ជា​ពិសេស​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ កាត់​ដេរ។
តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ធនាគារ​ឲ្យ​ដឹងថា​ធនាគារ​នេះ​ទទួល​បាន​ អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​កាល​ពីថ្ងៃ​ទី​៦ ខែ​មីនា ២០១៣ បន្ទាប់​ពី​ការ​ទទួល​ការ​យល់​ព្រម​ជា​គោល​ការណ៍​នៅ​ខែ​កញ្ញា។
លោក Ling-long Shen ប្រធាន​ធនាគារ​តៃវ៉ាន់​បាន​ថ្លែង​ថា​៖ «សាខា​នៅ​ភ្នំពេញ​គឺជា​ការ​ចាប់​ផ្ដើម​របស់​ធនាគារ​នេះ​ជា​ការ​ពង្រីក​របស់​ ខ្លួន​លើ​ឧបទ្វីប​ឥណ្ឌូចិន​»​។ លោក Shen បន្ថែម​ថា​៖ «ធនាគារ​នេះ​នឹង​ការ​ពារ​និង​ប្រើ​ប្រាស់​បទ​ពិសោធ​របស់​ខ្លួន​ក្នុង​ប្រទស​ កម្ពុជា​ដើម្បី​ទទួល​បាន​ការ​រីក​ចម្រើន​នា​ពេល​អនាគត​។ សាខា​ភ្នំពេញ​គឺ​ជា​ទី​តាំង​ដ៏​រឹង​មាំ​ទី​ពីរ​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន​ ទាំង​១០​ខណៈ​ធនាគារ​មាន​សាខា​មួយ​រួច​ទៅ​ហើយ​នៅ​ហ្វីលីពីន»។
លោក​ស្រី​អ៊ុក ម៉ាលី ទេសាភិបាល​រង​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ថា​ការ​បើក​សា​ខា​របស់​ ធនាគារ​តៃវ៉ាន់​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​បញ្ជាក់​ជំនឿ​ចិត្ត​ពី​វិស័យ ​ឯកជន​ចូល​មក​ក្នុង​ឧស្សាហកម្ម​ធនាគារ​និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។ លោក​ស្រី​បន្ត​ថា​ធនាគារ​នេះ​នឹង​នាំ​មក​នូវ​បច្ចេកវិទ្យា​ថ្មី​អ្នក​ជំនាញ​ ថ្មី​បង្កើត​ការ​ងារ​ថ្មី​ដើម្បី​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​។
លោក Ling-long Shen ថ្លែង​ថា​ធនាគារ​នេះ​មាន​បទ​ពិសោធ​ខាង​ឧស្សាហកម្ម​អង្ករ​ក្នុង​ប្រទេស​ តៃវ៉ាន់​ដូច្នេះ​ការិយាល័យ​កណ្ដាល​របស់​ធនាគារ​គ្រោង​យុទ្ធសាស្ដ្រ​ ពាណិជ្ជកម្ម​មួយ​សម្រាប់​ឲ្យ​ត្រូវ​គ្នា​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ កម្ពុជា។ លោក Shen បាន​បន្ត​ថា​៖ «ក្រៅ​ពី​ការ​បម្រើ​ដល់​អ្នក​ជំនួញ​ជន​ជាតិ​តៃវ៉ាន់​ក្នុង​ស្រុក​វា​នឹង​ បង្កើន​ដល់​អ្នក​ជំនួញ​និង​ពាណិជ្ជករ​ក្នុង​ស្រុក​របស់​កម្ពុជា​ផង​ដែរ​»៕ដកស្រង់ពីភ្នំពេញប៉ុស៌្ត

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes